​អាជ្ញាធរជាតិអប្សរា ធ្វើបទបង្ហាញក្រោមប្រធានបទ «គម្រោងស្រាវជ្រាវអំពីឧបោសថាគារនៅអង្គរធំ»

ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នាមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃទីស្នាក់ការអាជ្ញាធរជាតិអប្សរា ស្ថិតនៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានអញ្ជើញវាគ្មិនដែលជាដៃគូសហការស្រាវជ្រាវ ធ្វើបាឋកថាអំពីលទ្ធផលស្រាវជ្រាវខឿនព្រះវិហារកន្លងមកនៅក្នុងអតីតរាជធានីអង្គរធំ ក្រោមប្រធានបទ«គម្រោងស្រាវជ្រាវអំពីឧបោសថាគារនៅអង្គរធំ»។ បទបង្ហាញនេះមានការចូលរួមពី លោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ លោក Dr.Andrew Harris ជាអ្នកស្រាវជ្រាវមកពី Archaeology Centre of the University of Toronto ព្រមទាំងមានលោក លោកស្រី ជាមន្ត្រី បុគ្គលិកអាជ្ញាធរជាតិអប្សរា ព្រមទាំងសាធារណជន។

ខ្លឹមសារសំខាន់ៗក្នុងបាឋកថានោះរួមមាន៖

-គោលបំណង និងគោលដៅនៃគម្រោងព្រះវិហារក្នុងតំបន់អង្គរ។

-ពុទ្ធសាសនាថេរវាទនៅអង្គរ និងពុទ្ធបរិស័ទ/ព្រះវិហារ ជាស្ថាបត្យកម្មដ៏ពិសិដ្ឋ។

-សារសំខាន់នៃការស្រាវជ្រាវសម្រាប់ការយល់ដឹងអំពីសតវត្សរ៍ចុងក្រោយរបស់អង្គរ សម័យក្រោយអង្គរ និងប្រវត្តិសាស្រ្តទីក្រុងអង្គរធំ។

-កំណាយស្រាវជ្រាវ គម្រោងព្រះវិហារក្នុងតំបន់អង្គរ (២០១៩, ២០២២) ការសម្អាតរចនាសម្ពន្ធ និងលទ្ធផលបឋម៕

Written by 

Related posts

Leave a Comment