Salah រកបានគ្រាប់ទី៥០ សម្រាប់ក្រុមហង្សក្រហម Liverpool ​នៅពានអឺរ៉ុប

 ខ្សែប្រយុទ្ធ Mohamed Salah រកបានគ្រាប់ទី៥០ សម្រាប់កម្មវិធីអឺរ៉ុប ក្នុងប្រកួតដែលម្ចាស់ផ្ទះ Liverpool យកឈ្នះ Lille របស់បារាំង ២-១ យប់មិញ នៃព្រឹត្តិការណ៍ UEFA Champions League 2024-25។

ប្រធានក្រុមអេហ្ស៊ីបខាងលើនេះ បានបន្តរកបានគ្រាប់ស៊ុតចំនួន ៥០គ្រាប់ ដោយក្នុងនោះដែរមាន ៤៤គ្រាប់នៅ Champions League, ៥គ្រាប់នៅ Europa League និង ១គ្រាប់ផ្សេងទៀត នៃវគ្គជម្រុះ UCL។ នេះមានន័យថា Salah វ័យ ៣២ឆ្នាំ បានបង្កើតកំណត់ត្រាស៊ុតច្រើនជាងគេនៅពានអឺរ៉ុប ដោយបច្ចុប្បន្ននេះ រកបាន ២០គ្រាប់ផងដែរនៅ Champions League នៅកីឡដ្ឋាន Anfield   ដោយឈរនៅលេខរៀងទី៣ បន្ទាប់ពីអតីតខ្សែប្រយុទ្ធ Man City គឺ Sergio Aguero ដែលរកបាន ២៣គ្រាប់នៅ Etihad និង Ruud van Nistelrooy ក៏ស៊ុតបាន ២៣គ្រាប់ផងដែរឱ្យ Man Utd នៅកីឡដ្ឋាន Old Trafford។

ចំណែក  Liverpool វិញ ឆ្លងតាមជ័យជម្នះលើកទី៧ ជាប់ៗគ្នានេះដែរ បាន បានបន្តក្តោបក្តាប់តំណែងកំពូលតារាង UCL ដ៏រឹងមាំ និងបានកក់កៅអីទៅវគ្គ ១៦ក្រុមមុនគេផងដែរ ដោយមាន ២១ពិន្ទុនាំមុខក្រុមលេខ២ FC Barcelona មានតែ ១៨ពិន្ទុ៕

Written by 

Related posts

Leave a Comment