ប៉ាឡេស្ទីន ថ្កោលទោស Trump ដែលបញ្ជាឲ្យដកទណ្ឌកម្មលើអ្នកតាំងលំនៅដោយខុសច្បាប់របស់អ៊ីស្រាអែល

អាជ្ញាធរប៉ាឡេស្ទីន កាលពីថ្ងៃអង្គារបានធ្វើការថ្កោលទោសនូវការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការលុបចោលទណ្ឌកម្ម ដែលដាក់លើអ្នកតាំងលំនៅអ៊ីស្រាអែលខុសច្បាប់ ដែលត្រូវបានចោទប្រកាន់ពីបទហិង្សាលើប្រជាជនប៉ាឡេស្ទីននៅតំបន់ West Bank ដែលពួកគេបានកាន់កាប់។

គួររំលឹកថា នៅ​ថ្ងៃ​ដំបូង​ដែល​​ចូល​កាន់​តំណែង លោក Trump បាន​ចុះ​ហត្ថលេខា​លើបទ​បញ្ជា​ប្រតិបត្តិ​មួយ​ដែល​រំកិលឬក៏ដក​ទណ្ឌកម្ម​ដែល​ដាក់​ដោយ​​លោក Joe Biden កាល​ពី​ឆ្នាំ​មុនលើអ្នកតាំងទីលំនៅដោយខុសច្បាប់របស់អ៊ីស្រាអែល។

លោក Nabil Abu Rudeineh អ្នកនាំពាក្យអាជ្ញាធរប៉ាឡេស្ទីនដែលមានមូលដ្ឋាននៅ Ramallah បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តរបស់លោក Trump គឺជាការលើកទឹកចិត្តអ្នកតាំងលំនៅឱ្យប្រព្រឹត្តឧក្រិដ្ឋកម្មកាន់តែច្រើនថែមទៀត។

លោកក៏បានអំពាវនាវឱ្យរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ធ្វើអន្តរាគមន៍ដើម្បីបញ្ឈប់ឧក្រិដ្ឋកម្មទាំងនេះ និងគោលនយោបាយរបស់អ៊ីស្រាអែល ដែលវាមិននាំមកនូវសន្តិភាព និងសន្តិសុខដល់នរណាម្នាក់ឡើយ។ ប៉ុន្តែគោលនយោបាយ និងសកម្មភាពនោះគឺបំផ្លិចបំផ្លាញអ្នកដទៃ។ ក្រសួងការបរទេសប៉ាឡេស្ទីន ក៏បានថ្កោលទោសទង្វើរបស់អាមេរិកផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះបញ្ជាក់ថា ការដកទណ្ឌកម្មលើអ្នកតាំងលំនៅជ្រុលនិយម គឺច្បាស់ណាស់ជាការលើកទឹកចិត្តឱ្យពួកគេប្រព្រឹត្តឧក្រិដ្ឋកម្មកាន់តែច្រើនប្រឆាំងនឹងប្រជាជនរបស់យើង។ ប៉ុន្តែ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​យើង​គឺធ្វើយ៉ាងណា​បញ្ឈប់​ការ​តាំង​ទី​លំនៅ​នៃ​អំពើ​ភេរវកម្ម​ និង​ដក​របាំង​ចេញ។

 ប៉ាទ្បេស្ទីនថា ការសម្រេចចិត្តរបស់លោក Trump គឺជាការដើរបញ្ច្រាសសកម្មភាពនៃគោលនយោបាយដ៏សំខាន់មួយដែលលោក Biden បានដាក់ទណ្ឌកម្មលើក្រុមអ្នកតាំងលំនៅអ៊ីស្រាអែល និងបុគ្គលមួយចំនួន ដោយបង្កកទ្រព្យសម្បត្តិនៅអាមេរិករបស់ពួកគេ និងរារាំងជនជាតិអាមេរិកមិនឲ្យចេញមុខដោះស្រាយបញ្ហាជាមួយពួកគេផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃច័ន្ទ អ្នកតាំងលំនៅអ៊ីស្រាអែលខុសច្បាប់បានបើកការវាយប្រហារលើភូមិ Al-Funduq និង Jinsafut របស់ប៉ាឡេស្ទីននៅតំបន់ West Bank ដោយដុតបំផ្លាញផ្ទះ ហាង និងរថយន្តជាដើម។ នេះបើយោងតាមមន្ត្រីក្នុងតំបន់។ ភាពតានតឹងបាននិងកំពុងកើនឡើងយ៉ាងខ្លាំងនៅទូទាំងតំបន់ West Bank ដោយសារតែសង្គ្រាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សាស្ទ្រីប ដែលយ៉ាងហោចណាស់មានជនរងគ្រោះចំនួន 47,000 នាក់ត្រូវបានសម្លាប់ ភាគច្រើនជាស្ត្រី និងកុមារ និងជាង 110,700 នាក់បានរងរបួសចាប់តាំងពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023។

យោងតាមក្រសួងសុខភាពប៉ាឡេស្ទីនបានឱ្យដឹងថា ប្រជាជនប៉ាឡេស្ទីនប្រហែល 860 នាក់ត្រូវបានសម្លាប់ និងជាង 6,700 នាក់បានរងរបួសដោយសារការបាញ់របស់កងទ័ពអ៊ីស្រាអែលនៅក្នុងទឹកដីដែលគេកាន់កាប់។  កិច្ចព្រមព្រៀងបទឈប់បាញ់ និងផ្លាស់ប្តូរអ្នកទោសបានចូលជាធរមានកាលពីថ្ងៃអាទិត្យ នៅតំបន់ហ្គាហ្សា ដោយផ្អាកសង្គ្រាមអ៊ីស្រាអែលលើតំបន់ប៉ាឡេស្ទីន។

កាលពីខែកក្កដា តុលាការយុត្តិធម៌អន្តរជាតិបានប្រកាសថា ការកាន់កាប់ដីប៉ាឡេស្ទីនអស់រយៈពេលជាច្រើនទសវត្សរ៍របស់អ៊ីស្រាអែលដោយខុសច្បាប់ និងទាមទារឱ្យមានការជម្លៀសរាល់ការតាំងទីលំនៅនៅតំបន់ West Bank និង East Jerusalem៕

ោយ៖ េជ្រ

Written by 

Related posts

Leave a Comment