ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងរៀបចំឲ្យមានការផ្សាយបន្តផ្ទាល់តាមរយៈទូរទស្សន៍ LED ខ្នាតធំ បីទីតាំង ក្នុងព្រឹត្តិការណ៍ប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ក្លឹបអាស៊ី AFC CHALLENGE LEEAGUE រវាងក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងក្លឹបបាល់ទាត់ FC Arkadag របស់តួកម៉េនីស្ថាន។
ទីតាំងទាំងបីនេះរួមមាន LED សួនច្បារមាត់ទន្លេវ៉ៃគោ (ទំនប់តាណេង ច្រាំងតាបុល) ទូរទស្សន៍LED ខាងមុខសណ្ឋាគារវ៉ៃគោ និងទូរទស្សន៍LED រង្វង់មូលនាគព័ន្ធផ្លូវជាតិលេខ១។
ចំណែករដ្ឋបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរៀបចំឲ្យមានការផ្សាយបន្តផ្ទាល់តាមរយៈទូរទស្សន៍LED ខ្នាតធំ នៅទីតាំង លើសួនច្បារមុខសាលាខេត្តកំពង់ចាម នៅវេលាម៉ោង៧យប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ក្នុងព្រឹត្តិការណ៍ប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ក្លឹបអាស៊ី AFC CHALLENGE LEEAGUE រវាងក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងក្លឹបបាល់ទាត់ FC Arkadag របស់តួកម៉េនីស្ថាន៕
