ប្រធានាធិបតីប៉ាណាម៉ា៖ ប្រឡាយប៉ាណាម៉ា ត្រូវតែស្ថិតក្រោមការគ្រប់គ្រងរបស់ប៉ាណាម៉ា 

ប្រធានាធិបតីប៉ាណាម៉ា លោក Jose Raul Mulino បាននិយាយថា ការគ្រប់គ្រងលើប្រឡាយប៉ាណាម៉ា នឹងនៅតែស្ថិតក្នុងដៃនៃប្រទេសអាមេរិកកណ្តាលមួយនេះ បើទោះបីជា មេដឹកនាំអាមេរិក លោក Donald Trump មានមហិច្ឆតាក្នុងការដណ្ដើមយកប្រែកជីកនេះក៏ដោយ ។

​លោក Mulino បានលើកឡើងថា ក្នុងនាមសាធារណៈរដ្ឋប៉ាណាម៉ា និងប្រជាជន ខ្ញុំត្រូវតែបដិសេធទាំងស្រុងនូវពាក្យដែលលើកឡើងដោយប្រធានាធិបតី លោក Donald Trump នៅក្នុងសុន្ទរកថាពេលចូលកាន់តំណែងរបស់លោកទាក់ទងនឹងប៉ាណាម៉ា ក៏ដូចជាព្រែកជីក។ 

លោក បានបន្ថែមថា ចំពោះ​ប៉ាណាម៉ា រដ្ឋបាល​របស់​ខ្លួន​នឹង​បន្ត​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ប៉ាណាម៉ា ​ដោយ​អនុលោម​តាម​អព្យាក្រឹតភាព​អចិន្ត្រៃយ៍ ។ ដូច្នេះ ​មិន​មាន​ប្រទេស​ណា​ក្នុង​ពិភពលោក​ដែល​ជ្រៀតជ្រែក​ក្នុង​ការ​គ្រប់គ្រង​ព្រែក​នោះ​ទេ​។

ទន្ទឹមនោះ បើតាមមន្រ្តីប៉ាណាម៉ា បានបញ្ជាក់ថា​ ប្រឡាយ​នេះ​មិន​មែន​ជា​ដី​សម្បទាន​ឲ្យ​នរណា​ម្នាក់​នោះ​ទេ ដោយបន្ថែមថា វាគឺជាលទ្ធផលនៃការតស៊ូជាច្រើនជំនាន់ដែលឈានដល់សន្ធិសញ្ញា Torrijos-Carter ឆ្នាំ ១៩៩៩ ហើយចាប់ពីពេលនោះមករហូតដល់ពេលនេះអស់រយៈពេល ២៥ឆ្នាំមកហើយ ដែលយើងគ្រប់គ្រង និងពង្រីកវាដោយមិនឈប់ឈរ ដោយមានទំនួលខុសត្រូវបម្រើពិភពលោក និងពាណិជ្ជកម្មសកល រួមទាំង សហរដ្ឋអាមេរិក។

ជាមួយគ្នានោះ យោងតាម លោក Mulino ក៏បានបង្ហាញបំណងការពារសិទ្ធិនៃព្រែកជីកស្របតាមច្បាប់អន្តរជាតិ ដោយ​ទទូច​ថា ការ​សន្ទនា​គឺ​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដោយ​មិន​ធ្វើ​ការ​សម្រប​សម្រួល អធិបតេយ្យភាព​របស់​ប៉ាណាម៉ា និង​សិទ្ធិ​ពេញលេញ​របស់​ខ្លួន​ចំពោះ​ព្រែកជីក ។

គួរបញ្ជាក់ថា លោក Trump ធ្លាប់បានរំលឹកឡើងវិញនូវចេតនារបស់លោក ក្នុងការគ្រប់គ្រងប្រឡាយប៉ាណាម៉ា ដែលជាផ្លូវទឹកសេដ្ឋកិច្ចដ៏មានសក្ដានុពលរបស់ពិភពលោក៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment