ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅវេលាម៉ោង ២នឹង ៣០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលើបណ្ដោយផ្លូវវាងក្រុងលេខ ១១០ ខាងលិចមន្ទីរពេទ្យភ្នែកខេត្ត ស្ថិតនៅភូមិប្រហ៊ូត សង្កាត់រកាក្នុង ក្រុងដូនកែវខេត្តតាកែវ។
នគរបាលចរាចរណ៍បានអោយដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលអោយមនុស្សម្នាក់ រងរបួសធ្ងន់ និងស្រាល ៤នាក់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ត ២គ្រឿង បើកបរបញ្រ្ចាសទិសគ្នា ដោយរថយន្តដឹកទំនិញរបស់ ក្រុមហ៊ុនស្រាបៀកម្ពុជា ធ្វើដំណើរពីទិសជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុក៏បុកចំពីមុខជាមួយ រថយន្តសាំយ៉ុងទឹកប្រេងឆាដែលដឹកចូលមកពីប្រទេសវៀតណាមហើយសង្ស័យដឹកទំនិញគេចពន្ធបានបើកបរ ក្នុងល្បឿនយ៉ាងលឿន ក៏រេចង្កូតមកប៉ះជាមួយឡានដឹកទំនិញស្រាបៀកម្ពុជា តែម្ដង បណ្ដាលអោយមនុស្ស ម្នាក់រងរបួសធ្ងន់ដឹកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត និង០៤នាក់ទៀត រងរបួសស្រាល ៕




