មន្ត្រីក្នុងតំបន់ បាននិយាយថា មនុស្ស ៤ នាក់ស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី លើរដ្ឋធានីគៀវប្រទេសអ៊ុយក្រែន ។
អភិបាលក្រុង លោក Vitali Klitschko បានឲ្យដឹងថា ការការពារដែនអាកាសកំពុងប្រតិបត្តិការជុំវិញរដ្ឋធានីអ៊ុយក្រែន បន្ទាប់ពីការវាយប្រហារនេះ ។
លោក បានបន្ថែមថា ការវាយប្រហារនេះប៉ះពាល់ដល់ ស្ថានីយ៍រថភ្លើងក្រោមដី ហើយអគ្គីភ័យឆាបឆេះនៅក្នុងអគារដែលមិនមែនជាលំនៅដ្ឋាន។
ខណភ្លាមៗ អាជ្ញាធរ នៅមិនទាន់អាចដឹងបានទេថាតើទីតាំងដែលរងការវាយប្រហារខាងលើស្ថិតក្នុងគោលដៅដែលកំណត់ទុក ឬយ៉ាងណា ។
អាជ្ញាធរ បានព្រមានពីការគំរាមកំហែងដោយមីស៊ីលផ្លោងមួយផ្សេងទៀត និងជំរុញអ្នកស្រុកឲ្យចេញទៅទីជម្រកមានសុវត្ថិភាព ៕
ដោយ៖ ពេជ្រ