លោក ឆាន់ ប៊ុនម៉ាន់ ត្រូវបានជ្រើសរើសជាប្រធានសមាគម ខ្មែរ ចិនអាណត្តិទី៨   

បន្ទាយមានជ័យ៖ កាលពី ថ្ងៃទី ១៥ ខែមករា  ឆ្នាំម២០២៥  មានសមាជិក សហគម ខ្មែរ ចិន ចំនួន៨៦នាក់បានចូលរួមបោះឆ្នោត ជ្រើសរើសប្រធាន សមាគម ខ្មែរ ចិន ខេត្តបន្ទាយមានជ័យ អាណត្តិទី ៨ ឆ្នាំ ២០២៥ ដល់ ឆ្នាំ ២០៣០ ចាប់ពីម៉ោង ៨ ព្រឹក រហូតដល់ម៉ោង ៥ រសៀល។ ការបោះឆ្នោតខាងលើបានរៀបចំនៅ ក្នុងបរិវេណសាលារៀន ផី ឆឹង ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

បេក្ខជនឈរឈ្មោះបោះឆ្នោត គណៈគ្រប់គ្រង សមាគម ខ្មែរ ចិន ខេត្តបន្ទាយមានជ័យថ្មី មានចំនួន៣៥នាក់ ហើយត្រូវជ្រើសរើសយកតែ ១១នាក់  ។

លោក ឈើយ ចាន់ ណា សមាជិកព្រឹទ្ធសភា មណ្ឌលខេត្ត លោក លី វណ្ណា រិទ្ធ អភិបាលរងខេត្ត អភិបាលរងក្រុង សិរីសោភ័ណ ចៅសង្កាត់ព្រះពន្លា ចៅសង្កាត់ កំពង់ស្វាយ និង សជិក សមាគម ខ្មែរ ចិន ជិត១០០នាក់ចូលរួមបោះឆ្នោះ។

យោងតាមលទ្ធផលបោះឆ្នោត លោក ឆាន់ ប៊ុន ម៉ាន់ ត្រូវបានជ្រើសរើសជាប្រធានសមាគមខ្មែរចិនអាណត្តិទី៨ ដោយទទួលបានគាំទ្រ ច្រើនជាងគេ។ ចំណែក អនុប្រធានសមាគម បានទៅលើ លោក ស៊ាង តូ ហ៊ី, លោក អ៊ឹង ប៊ុន ហ៊ី និង ៣៣នាក់ទៀតជាសមាជិក៕

Written by 

Related posts

Leave a Comment