លោក Yoon ថាព្រមចូលខ្លួនក្នុងតុលាការ ដើម្បីជៀសវាងការបង្ហូរឈាមកើតឡើង

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននិយាយថា លោក សម្រេចចិត្តបង្ហាញមុខសម្រាប់ការសាកសួរទៅកាន់ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) ដើម្បីការពារការបង្ហូរឈាម ។

លោកប្រធានាធិបតីដែលរងការចោទប្រកាន់ ទាក់ទងនឹងការប្រកាសច្បាប់អាជ្ញាសឹករូបនេះ ក៏បានលើកឡើងផងដែរថា ការស៊ើបអង្កេតលើលោកនេះ ជាទង្វើខុសច្បាប់ ។

សារព័ត៍មាន Yonhap លោក Yoon បានបន្ថែមថា ដើម្បីការពារឧប្បត្តិហេតុអកុសល និងហឹង្សា ខ្ញុំសម្រេចចិត្តបង្ហាញខ្លួននៅចំពោះមុខ CIO ទោះបីជាខ្ញុំជឿថាការស៊ើបអង្កេតនេះគឺខុសច្បាប់ក៏ដោយ ។

គួរបញ្ជាក់ថា លោក Yoon បានចូលខ្លួនតាមការអនុវត្តន៍ដីការបស់តុលាការ បន្ទាប់ពីខកខាន ២ លើករួចមកហើយ ដែលនាំឲ្យមានការខឹងសម្បារ ពីសំណាក់អ្នកមិនគាំទ្រច្បាប់អាជ្ញាសឹក ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment