ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានពណ៌នាភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា ដែលកំពុងប៉ះពាល់ដល់ផ្ទៃដីប្រហែល ២៧,០០០ ហិចតា ថា ជាគ្រោះមហន្តរាយបំផុតមិនធ្លាប់មាននៅក្នុងរដ្ឋនោះ។
លោក Biden បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា នេះជាភ្លើងឆេះដែលរាលដាលបំផុតក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋកាលីហ្វ័រញ៉ា ។
យោងតាម លោក Biden បានបញ្ជាក់ថា អាជ្ញាធរអាមេរិក កំពុងបញ្ជូនកងកម្លាំង និងយន្តហោះសង្គ្រោះបន្ថែមទៅកាន់រដ្ឋកាលីហ្វ័រញ៉ា ដើម្បីប្រយុទ្ធប្រឆាំងនឹងអណ្តាតភ្លើង។
ទន្ទឹមនោះ លោក ក៏បានបន្ថែមថា អាជ្ញាធរកាណាដា ក៏កំពុងបញ្ជូនក្រុមអ្នកពន្លត់អគ្គីភ័យ និងយន្តហោះមកជួយផងដែរ ។
ជាមួយគ្នានោះ យោងតាមប្រធានាធិបតីអាមេរិក បានឱ្យដឹងថា មនុស្សប្រហែល ៣៦០,០០០ នាក់ ជម្លៀសចេញពីទីតាំងរងគ្រោះ ។
នៅពេលសួរអំពីការចំណាយលើការឆ្លើយតបគ្រោះមហន្តរាយ លោក Biden បានប្រាប់អ្នកយកព័ត៌មានថា វានឹងមានបរិមាណដ៏ច្រើន ប៉ុន្តែមិនផ្តល់ចំនួនពិតប្រាកដនោះទេ ៕
ដោយ៖ ពេជ្រ