ផ្តន្ទាទោស បុរសម្នាក់ ដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

តុលាការរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ជី មីង អាយុ៣៤ឆ្នាំ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់៩០លានរៀល ពីបទជួញដូរគ្រឿងញៀន។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យ សាលាដំបូងរាជធានីភ្នំពេញ ដែលចេញនៅពីថ្ងៃទី៨មករា ឆ្នាំ២០២៥​​។  យ៉ាងណាក៏ដោយនៅ ក្នុងសេចក្តីប្រកាសព័ត៌មាន ពុំមានបញ្ជាក់ពីទំហំឬទម្ងន់គ្រឿងញៀនដែលជនជាប់ជួញដូរឡើយ។

 សូមជម្រាបថា​ ក្រុមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០២៤កន្លងមក ​​បានប្រកាសជាសាធារណៈនូវសាលក្រមព្រហ្មទណ្ឌ​ដោយបានសម្រេចផ្តន្ទាទោស​លើជនជាប់ចោទចំនួន១០នាក់ឱ្យជាប់ពន្ធនាគារមួយជីវិតពីបទ ផលិត រក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន៕




Written by 

Related posts

Leave a Comment