គ្រូស្វាយរៀង សំណូមពរ​ដល់​អ្នក​គាំទ្រ​​​កម្ពុជា​ទាំងអស់​ ​​អញ្ជើញចូលរួម​ទស្សនា​ផ្ទាល់​ឱ្យ​បាន​ច្រើន​កុះករ​វគ្គផ្តាច់ព្រ័ត្រពាន​សម្តេច​តេជោ

លោក Pep Munoz គ្រូបង្វឹករបស់ក្រុមព្រះខ័នរាជស្វាយរៀង ​បាន​សំណូមពរ​ដល់​អ្នក​គាំទ្រ​ស្នេហា​វិស័យ​កីឡា​បាល់ទាត់​កម្ពុជា​ទាំងអស់​ អញ្ជើញ​ចូលរួម​ទស្សនា​ផ្ទាល់​ឱ្យ​បាន​ច្រើន​កុះករ​ក្នុង​ការ​ប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ រដូវកាល ២០២៤-២០២៥ ឲ្យដូចការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League។

​​គ្រូបង្វឹករបស់ក្រុមព្រះខ័នរាជស្វាយរៀង​បានលើកឡើងបែបនេះក្រោយ ក្រុមរបស់លោកបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពាន Hun Sen Cup ​ បន្ទាប់ពីស្មើគ្នាជាមួយ បឹងកេត នៅជើងទីពីរ កាលពីថ្ងៃ ពុធ ទី ១៤ ខែ ឧសភា ​ក្នុងលទ្ធផល ១-១ និងសរុបលទ្ធផលទាំង ២ ជើង ឈ្នះក្នុងលទ្ធផល ២ ទល់នឹង ១។

យ៉ាងណា លោក Pep Munoz សង្ឃឹមថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Hun Sen Cup រវាងព្រះខ័នរាជស្វាយរៀង និងក្រុមភ្នំពេញក្រោន នៅពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃទី ២៥ ខែ ឧសភា ខាងមុខ នឹងមានអ្នកគាំទ្រយ៉ាងច្រើនបែបនេះម្តងទៀត៕

Written by 

Related posts

Leave a Comment