ឃាត់ខ្លួនហ្មដំរី​មួយក្បាល ដែលវាយប្រហារភ្ញៀវទេសចរ​ស្លាប់នៅភាគខាងត្បូងប្រទេសថៃ

ប៉ូលិស​ថៃ​ បាន​ចោទប្រកាន់​ម្ចាស់ដំរីមួយ​ក្បាល​ពីបទ​ធ្វេសប្រហែស​ បន្ទាប់ពី​វាសម្លាប់​ភ្ញៀវទេសចរ​ជនជាតិ​អេ​ស្ប៉ា​ញ​ម្នាក់ ​នៅឯ​ដែនជម្រក​មួយកន្លែង ​នៅ​ភាគខាងត្បូង​ប្រទេស​ថៃ​ កាលពី​សប្តាហ៍​មុន​។

ស្ត្រីជនជាតិអេស្បាញអាយុ ២៣ ឆ្នាំស្លាប់ បន្ទាប់ពីដំរីមួយក្បាល បានវាយប្រហារលើរូបនាង នៅឯមជ្ឈមណ្ឌលថែទាំសត្វដំរី Koh Yao ក្នុងខេត្ត Phang Nga ប្រទេសថៃ ។

ប៉ូលិស​ បាន​ចោទប្រកាន់​ហ្មដំរីដែលជា​បុគ្គលិក​នៃ​ដែនជម្រកសត្វព្រៃ​នេះ ពីបទ​ធ្វេសប្រហែស ក្នុងការទប់ស្កាត់​ហេតុការណ៍​នេះ ។

មេប៉ូលិសក្នុងតំបន់ លោក Jaran Bangprasert បានប្រាប់ឲ្យដឹងថា យើងចោទប្រកាន់ហ្មដំរីពីបទធ្វេសប្រហែស បណ្តាលឱ្យមនុស្សស្លាប់ ហើយលោល នឹងត្រូវបញ្ជូនទៅតុលាការនៅថ្ងៃនេះ ។

គួរបញ្ជាក់ថា ហ្មដំរី​ដែល​ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​កំណត់​អត្តសញ្ញាណ​ថា​ ជា​ជនជាតិ​ថៃ​អាយុ ៣៨ ឆ្នាំ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ១០ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២០០,០០០ បាត (៥,៧០០ ដុល្លារ) ៕

ដោយ៖ ពេជ្រ                    

Written by 

Related posts

Leave a Comment