​បុណ្យបំបួសកុលបុត្រ កុលធីតាខ្មែរនិងផ្កាប្រាក់សាមគ្គីរកបច្ច័យកសាងបង្ហើយព្រះវិហារ”ស”វត្តសុវណ្ណគិរីភ្នំជញ្ជាំង

បន្ទាយមានជ័យ ៖កាលពីថ្ងៃទី០៣ខែមករាឆ្នាំ២០២៥ មានកម្មវិធីបំបួសកុលបុត្រ កុលធីតាខ្មែរនិងផ្កាប្រាក់សាមគ្គីរកបច្ច័យកសាងបង្ហើយព្រះវិហារ”ស”វត្តសុវណ្ណគិរីភ្នំជញ្ជាំងភូមិភ្នំជញ្ជាំងឃុំជប់វារីស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ ។

និមន្ត និងអញ្ជើញជាអធិបតីនិងចូលរួមដោយលោកហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត  លោកស៊ុន ថានី នាយករងរដ្ឋបាលសាលាខេត្ត ព្រះគ្រូអ៊ុច សារឹទ្ធិព្រះអនុគណស្រុក ព្រះគ្រូសួន សំអាត ចៅអធិការវត្ត…និងមន្ត្រី ព្រះសង្ឃ អាចារ្យ គណៈ:កម្មការវត្ត នាគបំបួស ដូនជីរជិតរយអង្គ/នាក់មកពីក្នុងស្រុក ខេត្តនិងក្រៅខេត្ត ដែលក្នុងបំណង ខ្លះចង់ក្លាយជាបព្វជិតឬនេននិងភិក្ខុសង្ឃនិងខ្លះទៀតចង់អប់រំរម្ងាប់ផ្លូវចិត្ត ស្មារតីឬជាកិច្ចតបស្នង  ។

ព្រះតេជគុណសួន សំអាត គ្រូចៅអធិការវត្តសុវណ្ណគិរីភ្នំជញ្ជាំងមានសង្ឃដីកាថា:  ៨ឆ្នាំមកហើយ រៀងរាល់ឆ្នាំនៅវត្តសុវណ្ណគិរីនេះតែងទទួលអ្នកសាងផ្នួសនិងដូនជីដែលមានលក្ខណ:សម្បត្តិជាគ្រាប់ពូជល្អ គ្មានសៅហ្មង មុសារ អានាចា មកពីគ្រប់ទិសទីដើម្បីអោយព្រះគ្រូឧបជ្ឈាយ៍បំបួស ក្នុងរយ:ពេលនិងបំណង២យ៉ាង :

ទី១-អ្នកបួសទាំងពីរភេទ បួសរយ:ពេលវែងុ។ភេទប្រុស  ហើយមានវ័យក្មេង ចាស់បួសជានេនឬសាមណេរនិងបួសជាភិក្ខុ។ឯភេទស្រី បួសជាឬសាងខ្លួនជាដូនជី។

និងទី២-ទាំងពីរភេទបួសរយ:ពេលខ្លីត្រឹម១០ថ្ងៃឬហៅថា បួសអប់រំរម្ងាប់ផ្លូវចិត្ត ស្មារតីឬជាកិច្ចតបស្នង។

ក្នុងនោះ ភេទប្រុសបួសជាតាជីឬសីលវ័ន្តនិងជាព្រះសង្ឃនិងភេទស្រីបួសជាសីលវត្តីឬដូនជី។

ព្រះអង្គមានសង្ឃដីការថ្លែងអំណរគុណ អគុណដល់ព្រះមន្ត្រីសង្ឃ ព្រះសង្ឃ មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច អាចារ្យ គណៈ:កម្មការ យាយជី តាជី ពុទ្ធបរិស័ទ សប្បុរសជនជិតឆ្ងាយដែលបង្កលក្ខណ:ងាយស្រួល សហការរៀបចំកម្មវិធីនេះ ក៏ដូចជាបរិច្ចាគសទ្ធាជ្រះថ្លាចូលរួមលើកកម្ពស់ព្រះសាសនានិងកសាងវត្ត ពិសេសព្រះវិហារ”ប្រាសាទវិហារស”នៅវត្តសុវណ្ណគិរីភ្នំជញ្ជាំងនេះ។

សូមរំលឺកថា វត្តសុវណ្ណគិរីភ្នំជញ្ជាំងនេះស្ថិតលើភ្នំជញ្ជាំង មានផ្ទៃដីនិងស្ថិតព្រៃសហគមន៍ទំហំ៥៧ហិចតា ។

វត្តបានដោះស្រាយវិបត្តិផ្ទៃក្នុងរបស់ខ្លួន ហើយក្រោមការដឹកនាំរបស់ព្រះអង្គសួន សំអាតហៅលោកតាបុកល្ហុងនេះ ផ្តួចផ្តើមកសាងព្រះវិហារសពីឆ្នាំ២០១៩ មក ហើយចំណាយថវិកាអសប្រមាណ៦៧ម៉ឺនដុល្លាសរអា និងគ្រោងកាត់ឬសសីមា សម្ពោធឆ្លងផ្លូវការនៅអំឡុងមុនបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០២៥ ចាងមុខនេះ។

សំណង់ ស្ថាបត្យកម្មវិហាររចនាបទខ្មែរ តែលាបថ្នាំពណ៌”ស”  គ្មានសសរកណ្តាល មានទំហំ១៤,៥ម៉ែត្រគុណ១៨,៥ម៉េត្រកម្ពស់៣៧ម៉ែត្រ ។សង់លើខឿនខ្ពស់ ចាក់ទប់ដោយជញ្ជាំងជើងក្រោមធ្វើពីផែនថ្មឬជញ្ជាំងថ្មភ្នំ។

ព្រះគ្រូអ៊ុច សារឹទ្ធិ ព្រះអនុគណស្រុកព្រះនេត្រព្រះ បានលើកព្រះបន្ទូលសម្តេចព្រះសង្ឃនាយកដែលថា បើបួសត្រូវតែងរៀនគឺរៀនធម៌ វិន័យ ខាងពុទ្ធក:និងរៀនសីលធម៌.ច្បាប់.ទម្លាប់ រៀនវិជ្ជានានាខាងអាណាចក្រ។

ពោលគឺដើម្បីអោយបានក្លាយជា: ១-សិស្ស ព្រះសង្ឃ សីលវ័ន្ត សីលវត្តីល្អ ។២-ជាកូនឬឪពុកម្តាយ ជីដូនជីតាល្អ   ។៣- ញាតិមិត្តល្អ  និង៤-ជាពលរដ្ឋ រៀមច្បងឬជនជណនាន់ក្រោល្អ  ជាសសរទ្រូងសង្គមល្អ ។

គឺដូចដែលបងប្អូនចាប់យកនូវសំណាងល្អក្នុងពេលដែលប្រទេសជាតិមានសុខសន្តិភាព ការអភិវឌ្ឍន៍ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេននេះ ។

នាឱកាសនោះ លោកហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យក្នុងនាមលោកអ៊ុ រាត្រី អភិបាលខេត្តបានប្រសាសន៍ថា: ការបំបួសកុលបុត្រកុលធីតាជាប្រពៃណីទំនៀមទម្លាប់ខ្មែរដ៏យូរលង់មកហើយ។

ក្នុងនោះមានបួសដើម្បីក្លាយជា : ១-ជនគួរគោរពសក្ការ: មានសីលធម៌ គុណធម៎ ចរិយាធម៌ល្អ ។២-ដើម្បីតបស្នងសងគុណ។៣-ដើម្បីរម្ងាប់.អប់រំចិត្តអោយក្លាយជាសុភាពបុរស សុភាពនារី  ជាមនុស្សល្អ ចៀសឆ្ងាយពីអំពើបាប អកុសល ចៀសឆ្ងាយពីអបាយមុខ គ្រឿងញៀន អំពើខុសច្បាប់ អសីលធម៌ អមនុស្សធម៌ជាដើម។

លោកហ៊ឹល.រ៉ាយ៉ា ក៏នៅបានលើកឡើងពីអនុសាសន៍ថ្មីសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីទាក់ទិនន៊ឹងវិធានការក្តៅ ម៉ឺងម៉ាត់អោយអាជ្ញាធរ មានសមត្ថកិច្ចទប់ស្កាត់ បង្ក្រាបក្មេងទំនើង។

ចុងក្រោយលោកបានអំពាវនាវដល់ពុទ្ធបរិស័ទ សប្បុរសជនជិតឆ្ងាយមេត្តាចូលរួមចូលជាបច្ច័យនិងសម្ភារ: ជួយកសាងបង្ហើយព្រះវិហារស វត្តសុវណ្ណគិរីនេះ។

ក្នុងនោះ ដែរ លោកក៏នាំនូវថវិការដ្ឋបាលខេត្តទៅប្រគេនព្រះគ្រូចៅអធិការវត្តផងដែរ ៕

Written by 

Related posts

Leave a Comment