កាលពីម្សិលមិញក្រុមនាគខៀវ បឹងកេត បានប្រកាសនាំយកកីឡាករកូនកាត់ហ្វីលីពីន-ន័រវេស Scott Philip Galang Woods សម្រាប់ត្រៀមប្រកួតប្រជែងនៅជើងទី២នេះ ក្នុងនាមកីឡាករកូតាអាស៊ានដំបូងគេរបស់ក្លិប។
Scott Woods អាចលេងបានជាខ្សែបម្រើស្លាបឆ្វេង និងបម្រើការពារ ហើយរូបគេមានបទពិសោធន៍លេងនៅលីគទី៤ ន័រវេស ជាមួយក្លិប Flint Fotball ក្លិបលីគទី៣ ន័រវេស Eik Tønsberg និងចុងក្រោយលេងឱ្យក្លិប Muangthong Utd. នៃក្របខណ្ឌលីគកំពូលថៃ ៕