ពិធី ជួបជុំដៃគូរ សហការ   អាជីវកម្ម   ជីកសិកម្ម របស់ក្រុមហ៊ុន តុង រតនា Co Ltd

បន្ទាយមានជ័យ ៖ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកលគ្រិស្តសករាជ ២០២៥ កន្លងទៅថ្មីនេះក្រុមហ៊ុន តុង រតនា ខូអិលធីឌី ដែលជាក្រុមហ៊ុននាំចូលផលិតផលជីសម្រាប់ប្រើប្រាស់ដំណាំកសិកម្មដែលមានគុណភាពខ្ពស់ពីប្រទេសថៃទាំងមានតម្លៃសមរម្យដែលបាននាំចូលចាប់តាំងពី ឆ្នាំ ២០២១៥រហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន តុង រតនា ដែលមានដេប៉ូធំនៅក្នុងស្រុកមង្គលបូរី បានធ្វើពិធីជប់លៀងជួបជុំដៃគូសហការអាជីវកម្មពីកសិកម្មមកពីតាមបណ្ដាខេត្តស្រុកក្រុងនានា ហើយនិងបានធ្វើពិធីចាប់ឆ្នោតផ្សងសំណាង យកនូវរង្វាន់ជូនដល់អតិថិជនដែលជាអ្នកប្រើប្រាស់ជីរបស់ក្រុមហ៊ុន តុង រតនា   ខូអិលធីឌីដែលញ៉ាំងឲ្យកម្មវិធីជប់លៀងនេះកាន់តែមានភាពអធិកអធម។ លោក រស់ តុង ដែលជាម្ចាស់ក្រុមហ៊ុនរតនាខូអិលធីឌីបានបញ្ជាក់ថា ក្រុមហ៊ុនបាននាំចូលផលិតផលជី ហេីយតែងតែគិតគូរពីគុណភាព និងតម្លៃជាតិជាចម្បងដើម្បីឲ្យសមស្របតាមតម្រូវការរបស់អតិថិជនដែលយកទៅប្រើប្រាស់ ការដើម្បីជំនួយដល់ការបង្កបង្កើនផលឲ្យកាន់តែប្រសើរបានទិន្នផលខ្ពស់ ចំណេញច្រើនដល់ផលិតផលទាំងនេះមានដូចជា ជីត្រាអ្នកប៉ាចស្រូវ ជីស្លឹកពោធី៍មាស ជីត្រាមាន់ ជីព្រះអាទិត្យរះ និងជីត្រាផែនដី។ មាសគួរបញ្ជាក់ផងដែរថារង្វាន់របស់ក្រុមហ៊ុន តុង រតនា ខូអិលធីឌី ដែលបានផ្តល់ជូនអតិថិជន ថ្ងៃនេះសរុបចំនួន ៣៩៩រង្វាន់ នៅក្នុងឱកាសជប់លៀងចូលឆ្នាំថ្មីឆ្នាំសកល២០២៤ រូបមានកំសៀវទឹកអគ្គិសនីចំនួន ៥០រង្វាន់ ឆ្នាំងអ៊ុតអគ្គិសនីចំនួន ៥០រង្វាន់   ឆ្នាំងដាំបាយអគ្គិសនីចំនួន៥០រង្វាន់   កង្ហ ហាតារី ២០ រង្វាន់   ទូទឹកកកចំនួន១០ រង្វាន់ ទូរស័ព្ទ ២០ង្វាន់ ម៉ូតូហុងដា វ៉េវ ឆ្នាំ២០២៥ ចំនួន៤គ្រឿង និងរង្វាន់លើកទឹកចិត្តនិងទឹកប្រាក់ចំនួន១០ម៉ឺនរៀល ២៥និងរង្វាន់បន្ថែមជីរទឹកស៊ីម៉ាស មួយកំប៉ុង ១២០រង្វាន់៕

Written by 

Related posts

Leave a Comment