ចិន-ប្រេស៊ីល ស្នើដំណោះស្រាយ ៦ ចំណុចក្នុងវិបត្តិអ៊ុយក្រែន បន្ទាប់ពីការបាញ់មីស៊ីល ATACMS

ប្រធានាធិបតី​ចិន លោក Xi Jinping បាន​អំពាវនាវ​ឲ្យ​មាន​ការ​បង្រួបបង្រួម​សំឡេង​បន្ថែម​ទៀត​ ដើម្បី​សន្តិភាព​នៅ​អ៊ុយក្រែន ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​ជាមួយ​ប្រធានាធិបតី​ប្រេស៊ីលលោក Luiz Inacio Lula da Silva ក្នុង​ទីក្រុង Brasilia ។

 លោក Xi បាននិយាយថា ប្រទេសចិន និងប្រេស៊ីល រួមគ្នាបង្កើតការឯកភាពគ្នាចំនួន ៦ ស្តីពីដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន ហើយសហការជាមួយបណ្តាប្រទេសនៃសកលលោកខាងត្បូងបង្កើតក្រុមមិត្តសន្តិភាព ។

 លោក បានបន្ថែមថា យើងត្រូវប្រមូលផ្តុំសំឡេងសន្តិភាពបន្ថែមទៀត និងត្រួសត្រាយផ្លូវសម្រាប់ដំណោះស្រាយនយោបាយចំពោះវិបត្តិអ៊ុយក្រែន ។

ទន្ទឹមនោះ កាលពីខែកញ្ញា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ក្នុងកិច្ចប្រជុំជាមួយតំណាងពិសេសរបស់ប្រធានាធិបតីប្រេស៊ីលលោក Celso Amorim នៅទីក្រុងញូវយ៉ក បានលើកឡើងថា ប្រទេសចិន ប្រេស៊ីល និងប្រទេសដទៃទៀតនៃសកលលោកខាងត្បូងនឹងបង្កើតវេទិកាមិត្តសន្តិភាព ដើម្បីលើកកម្ពស់ដំណោះស្រាយដោយសន្តិវិធីរបស់អ៊ុយក្រែន។

 កាលពីខែឧសភាកន្លងទៅ បន្ទាប់ពីមានការពិគ្រោះយោបល់ លោក Wang Yi និងលោក Amorim បានចេញសេចក្តីថ្លែងការណ៍រួមចំនួនប្រាំមួយចំណុច ដោយបញ្ជាក់ថា ការសន្ទនា និងការចរចា គឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន។ ប្រទេស​ចិន និង​ប្រេស៊ីល​បាន​ស្នើ​រៀបចំ​សន្និសីទ​សន្តិភាព​អន្តរជាតិនៅ​ពេល​សមស្រប ដោយ​មាន​ការ​ចូលរួម​ស្មើ​គ្នា​ពី​គ្រប់​ភាគី និង​ការ​ពិភាក្សា​អំពី​ផែនការ​សន្តិភាព ។

គួរបញ្ជាក់ថា រុស្ស៊ី ​សិក៏បានក្សា​សំណើ​របស់​ចិន និង​ប្រេស៊ីល ​សម្រាប់​ដោះស្រាយ​ជម្លោះ​នៅ​អ៊ុយក្រែន ខណប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន យល់ថានេះជាមូលដ្ឋានដ៏ល្អក្នុងការប៉ុនប៉ងស្វែងរកសន្តិភាព ផងដែរ៕

Written by 

Related posts

Leave a Comment