Zelensky ថា រុស្ស៊ី មិនខ្វល់ពីការស្លាប់របស់ទាហានកូរ៉េ​ខាង​ជើង​ក្នុងសមរភូមិទេ

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយ កាលពីថ្ងៃសុក្រថា កងទ័ពកូរ៉េខាងជើង ដែលដាក់ពង្រាយនៅក្នុងតំបន់ Kursk របស់រុស្ស៊ី កំពុងទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ ស្របពេលដែលមិនមានការការពារពីសំណាក់កងកម្លាំងរុស្ស៊ី។

លោក Zelenskyy នៅក្នុងសុន្ទរកថាវីដេអូពេលយប់របស់លោក បានលើកឡើងថា ទាហានរុស្ស៊ី កំពុងបញ្ជូនជនជាតិកូរ៉េខាងជើងចូលទៅក្នុងសមរភូមិដោយមានការការពារតិចតួចប៉ុណ្ណោះ ។

លោក បានបន្ថែមថា ការខាតបង់របស់ពួកគេមានសារៈសំខាន់ និងគួរឱ្យកត់សម្គាល់ណាស់។ យើងឃើញថា ទាំងយោធារុស្ស៊ី ឬអ្នកត្រួតពិនិត្យកូរ៉េខាងជើង មិនមានការធានាអាយុជីវិតកងទាហាននោះទេ។

ទន្ទឹមនោះ របាយការណ៍ចារកម្មអ៊ុយក្រែន និងលោកខាងលិច បានឲ្យដឹងថា មានទាហានកូរ៉េខាងជើងប្រហែល ១២,០០០ នាក់ នៅក្នុងទីក្រុង Kursk ដែលជាតំបន់របស់រុស្ស៊ី តាមព្រំដែនកងកម្លាំងអ៊ុយក្រែន កំពុងកាន់កាប់ផ្នែកជាច្រើននៃទឹកដី បន្ទាប់ពីចាប់ផ្តើមការលុកលុយ កាលពីខែសីហា ។

ដោយឡែក កាលពីដើមសប្តាហ៍នេះ លោក Zelenskyy បញ្ជាក់ថា ទាហានកូរ៉េខាងជើងជាង ៣,០០០ នាក់ ត្រូវបានសម្លាប់  និងរងរបួស ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment