ប្រមុខការទូតរុស្ស៊ី ព្រមានសងសឹកអ៊ុយក្រែន ចំពោះការវាយប្រហារភេរវកម្ម

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានព្រមានក្រុងកៀវកុំឱ្យប្រព្រឹត្តអំពើភេរវកម្មនៅលើដីរុស្ស៊ីឲ្យសោះ បើមិនចង់ឃើញការសងសឹក។  នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី “៦០ នាទី” ដែលចាក់ផ្សាយនៅលើប៉ុស្តិ៍ទូរទស្សន៍ Rossiya កាលពីថ្ងៃពុធម្សិលមិញលោក ​Lavrov ​បានថ្កោលទោសការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក “ប្រព្រឹត្តដោយរបបក្រុងគៀវ ដោយចេតនា ហើយបានវាយប្រហារលើគោលដៅស៊ីវិលសុទ្ធសាធ”។ លោកក៏បានហៅការវាយប្រហារនោះថាជា “អំពើហិង្សានិងជាការបំពានដោយផ្ទាល់លើអនុសញ្ញាប្រឆាំងភេរវកម្មទាំងស្រុង”។

  លោក Lavrov បានព្រមានថា បើនៅតែប្រព្រឹត្តសកម្មភាពបែបនេះបន្ថែមទៀតនោះ នឹងបង្កឱ្យមានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ពីរុស្ស៊ីមិនខានទ្បើយ។ 

 សេចក្តីថ្លែងការណ៍បែបនេះធ្វើឡើងបន្ទាប់ពីក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងការពារដែនអាកាសបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ៥៩ គ្រឿងក្នុងរយៈពេលមួយយប់កាលពីថ្ងៃទី ២៤-២៥ ខែធ្នូ ឆ្នាំ២០២៤។របាយការណ៍នេះក៏ធ្វើឡើងបន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់ រួមទាំងកាលពីថ្ងៃសៅរ៍នៅទីក្រុង Kazan ជាកន្លែងដែលអគារលំនៅដ្ឋាន និងរោងចក្រមួយត្រូវបានគេកំណត់គោលដៅវាយប្រហារផងដែរ។  ជាសំណាងល្អ អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា មិនមានអ្នកស្លាប់ដោយសារការវាយប្រហារនោះទេ ទោះបីជាវាបានបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរក៏ដោយ។

យោងតាមប្រភពយោធាបានឲ្យដឹងថា អ៊ុយក្រែនបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកចំនួន ៣ នៅក្នុងការវាយលុកចុងក្រោយរបស់ខ្លួន។  ការការពារដែនអាកាសរបស់រុស្ស៊ីបានបាញ់ទម្លាក់ UAVs ចំនួន ៣គ្រឿងដោយជោគជ័យ ខណៈដែលប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកបានទម្លាក់យន្តហោះចម្បាំង ៣គ្រឿងបន្ថែមទៀត៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment