កងកម្លាំងការពារអ៊ីស្រាអែល បានឲ្យដឹងថា កងទ័ពខ្លួនបំផ្ទុះផ្លូវរូងក្រោមដីចំនួន ២ ខ្សែ ដែលលាតសន្ធឹងប្រវែងសរុប ៤ គីឡូម៉ែត្រពីផ្នែកកណ្តាល និងភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីប។
អង្គភាពនៃក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធមួយក្រុម ត្រូវបានកម្ចាត់ក្នុងអំឡុងពេលប្រតិបត្តិការនេះផងដែរ។ នេះបើយោងតាមកងកម្លាំង IDF ។
IDF បានបញ្ជាក់ថា ផ្លូវរូងក្រោមដីនេះជាប្រព័ន្ធដ៏ស្មុគស្មាញមួយដែលមានច្រកចូលជាច្រើន ហើយផ្នែកខ្លះមានបំពាក់ដោយគ្រឿងផ្ទុះ។
ជាមួយគ្នានេះផងដែរ IDF អះអាងថា ទីតាំងប្រឆាំងរថក្រោះ និងទីតាំងភេរវករដែលគំរាមកំហែងដល់ទាហាន ក៏ត្រូវបានបំផ្លាញចោលជាផ្នែកនៃប្រតិបត្តិការនេះ ផងដែរ៕
ដោយ៖ ពេជ្រ