លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ត្រីទី១កម្ពុជា និងក្រុមការងារ បានចុះសួរសុខទុក្ខកងទ័ពរងរបួស ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យភូមិភាគទី៤, មន្ទីរពេទ្យបង្អែកក្រឡាញ់ និងមន្ទីរពេទ្យខេត្តសៀមរាប។ ក្នុងកាល:ទេសៈនេះ លោកជំទាវ បានបង្ហាញពីការកោតសរសើរដល់កងទ័ពទាំងអស់ដែលបានលះបង់ខ្ពស់ប្រកបដោយភាពអង់អាចក្លាហាន តស៊ូតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។







