ឆេះដើមគ្រីសស្មាក់មួយដើមនៅស៊ីរី បង្កជាហិង្សាចលាចលពេញទីក្រុង

ភាពចលាចលបានផ្ទុះឡើង បន្ទាប់ពីដើមឈើគ្រីសស្មាក់មួយដើមត្រូវបានដុតបំផ្លាញនៅក្នុងទីក្រុង Suqaylabiyah ដែលមានគ្រិស្តបរិស័ទរស់នៅភាគច្រើនក្បែរទីក្រុងហាម៉ាស ប្រទេសស៊ីរី ។

 បាតុកររាប់ពាន់នាក់ដែលខឹងសម្បារ ដោយខ្លះកាន់ឈើឆ្កាង ព្រះគម្ពីរ និងទង់ជាតិស៊ីរី ដើរស្រែកតាមដងផ្លូវ ដោយទាមទារឱ្យរដ្ឋាភិបាលឥស្លាមថ្មីថ្មោង បញ្ឈប់ការបិទភ្នែកចំពោះការគំរាមកំហែងប្រឆាំងនឹងជនជាតិភាគតិចសាសនា។

ទន្ទឹននោះ ក្រុមកាន់អំណាច Hayat Tahrir al-Sham អះអាងភ្លាមៗថា ជនបង្កជាជនបរទេសដែលត្រូវបានចាប់ខ្លួន ហើយសន្យានឹងជួសជុលដើមឈើនេះឡើងវិញក្នុងពេលឆាប់ៗ និងប្រកាសពិធីបុណ្យណូអែលជាថ្ងៃបុណ្យសាធារណៈ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment