ខ្សែប្រយុទ្ធទើបចូលសញ្ជាតិ Andrés Nieto បាននិយាយក្រោយពីបញ្ចប់ការប្រកួតជាមួយថៃថា «ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលអាចប៉ះថៃ។ យើងដឹងថាការប្រកួតនេះពិតជាពិបាកខ្លាំង។ ថៃគឺជាក្រុមខ្លាំងបំផុតមួយក្នុងការប្រកួត ហើយអំពីគោលដៅរបស់ខ្ញុំគឺរំភើបខ្លាំងណាស់។ ខ្ញុំមិនអាចលេងបាន២ប្រកួតទេព្រោះខ្ញុំមានបញ្ហាសាច់ដុំ ប៉ុន្តែប្រាកដណាស់ខ្ញុំរីករាយដែលអាចទាត់បញ្ចូលទីសម្រាប់ក្រុមរបស់ខ្ញុំ»។
Nieto បន្តថា «ខ្ញុំគិតថាបាល់ទាត់កម្ពុជាកំពុងរីកចម្រើន ហើយយើងអាចបង្ហាញពីគុណភាពរបស់យើង។ ដូចឆ្នាំមុនៗមកទម្រង់លេងគឺបានកើនឡើងរាល់ឆ្នាំ។ ខ្ញុំគិតថាកម្ពុជាឥឡូវអាចប្រកួតប្រជែងជាមួយជម្រើសជាតិផ្សេងៗក្នុងតំបន់បាន»៕