ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុបនៅទីក្រុងប្រ៊ុចសែលថា សហភាពអឺរ៉ុប ចំណាយប្រាក់ជាង ១៣០ ពាន់លានអឺរ៉ូរួចហើយ ដើម្បីគាំទ្រអ៊ុយក្រែន។
លោកស្រី បានបន្តថា បើក្រឡេកមើលទៅវិញ រហូតមកដល់ពេលនេះ អឺរ៉ុប ផ្តល់ជំនួយដល់អ៊ុយក្រែនជិត ១៣០ ពាន់លានអឺរ៉ូ រួចហើយ។
តាមសម្ដីរបស់លោកស្រី សហភាពអឺរ៉ុប បានផ្ដល់អាវុធទៅឲ្យអ៊ុយក្រែនច្រើនជាងអាមេរិកទៀត ដោយបន្ថែមថា ប្លុកនេះ មានចំនួន ៤៧ ភាគរយនៃសព្វាវុធដែលបញ្ជូនទៅអ៊ុយក្រែន ហើយទីក្រុងវ៉ាស៊ីនតោន ប្រហែល ៤០ ភាគរយ ។
គួរបញ្ជាក់ថា ចាប់តាំងពីមានជម្លោះជាមួយរុស្ស៊ីមក ទាំងអាមេរិក និងសហភាពអឺរ៉ុប បានរួមគ្នាបញ្ជូនជំនួយជាអាវុធ និងប្រាក់មួយចំនួនធំទៅឲ្យអ៊ុយក្រែន ៕
ដោយ៖ ពេជ្រ