កម្ពុជា ដណ្ដើមបានមេដាយ៣គ្រឿងហើយពី​ការប្រកួតកីឡាហែលទឹកពាក់ជើងទា​ជើងឯកអាស៊ីអាគ្នេយ៍នៅឥណ្ឌូនេស៊ី

គិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥​ម្សិលមិញ ក្រុមអត្តពលិកហែលទឹកពាក់ជើងទាកម្ពុជា ដណ្ដើមបានមេដាយចំនួន៣គ្រឿងហើយពីព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ (The 2025 CMAS 2nd South East Asia Championship Finswimming Indoor)នៅហ្សារកាតា ប្រទេសឥណ្ឌូណេស៊ី រួមមានមេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធ២គ្រឿង។

មេដាយមេដាយសំរឹទ្ធទី១ រកបានដោយកីឡាករ លឹម សុខវឌ្ឍន៍នន្ទ, កីឡាករ ឆោម ច័ន្ទថន, កីឡាករ ទួន ទិត្យសត្យា, និងកីឡាករ លឹម នរវិទូ ​ ​លើវិញ្ញាសា ៤x១០០ម៉ែត្រ ហែលបណ្តាក់របៀប Surface ​ សម្រាប់ថ្ងៃប្រកួតទី១ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ ​មេដាយមេដាយសំរឹទ្ធទី២ រកបានដោយកីឡាករ លឹម សុខវឌ្ឍន៍នន្ទ ​ លើវិញ្ញាសា ១៥០០ម៉ែត្រ ហែលរបៀប Surface ​។​ ចំណែកមេដាយប្រាក់ រកបានដោយកីឡាការិនី កាំង មុយនីន ​ លើវិញ្ញាសា ៤០០ម៉ែត្រ ហែលរបៀប Bi-Fins ​។

សូមជម្រាបថាព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ (The 2025 CMAS 2nd South East Asia Championship Finswimming Indoor) ​បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅហ្សារកាតា ប្រទេសឥណ្ឌូណេស៊ី ដោយក្នុង​សហព័ន្ធខ្មែរកីឡាហែលទឹកកម្ពុជា បានបញ្ជូនកិឡាករ-កីឡាការិនី សរុបចំនួន៦រូបរួមមាន៖ ៤. កញ្ញា កាំង មុយនីន ​កញ្ញា ឃឺន ប៊ុនពេជ្រមរកត ​លោក លឹម សុខវឌ្ឍន៍នន្ទ ​លោក ឆោម ច័ន្ទថន ​លោក ទួន ទិត្យសត្យា ​

​និងលោក លឹម នរវិទូ កីឡាករ៕

Written by 

Related posts

Leave a Comment