ការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ខេត្ត) បានរកឃើញ៤ក្រុមឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាផ្លូវការហើយ រួមមានក្រុមសមាគមកីឡាបាល់ទាត់ ខេត្តត្បូងឃ្មុំ ,មន្ទីរ អយក ខេត្តកំពង់ចាម , ក្រុមភ្នំពេញហ្គាឡាក់ស៊ី និង ក្រុមឡាយអ៊ិនឃីង ខេត្តសៀមរាប ។
សម្រាប់កម្មវិធីប្រកួតមានដូចខាងក្រោមនេះ
⚽️ [ជើងទី១] ថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ មន្ទីរ អយក ខេត្តកំពង់ចាម ជួប សមាគមកីឡាបាល់ទាត់ ខេត្តត្បូងឃ្មុំ និងក្រុមឡាយអ៊ិនឃីង ខេត្តសៀមរាប ប៉ះក្រុមភ្នំពេញហ្គាឡាក់ស៊ី។
⚽️ [ជើងទី២] ថ្ងៃពុធ ទី០៣ ខែធ្នូ ឆ្នាំ២០២៥ សមាគមកីឡាបាល់ទាត់ ខេត្តត្បូងឃ្មុំ ជួប មន្ទីរ អយក ខេត្តកំពង់ចាម និងក្រុមភ្នំពេញហ្គាឡាក់ស៊ី ប៉ះក្រុមឡាយអ៊ិនឃីង ខេត្តសៀមរាប៕

