សហព័ន្ធបាល់ទាត់អឺរ៉ុបដែលហៅកាតថា UEFA បានសម្រេចយកទីក្រុង Cardiff របស់ប្រទេសវ៉េល នឹងធ្វើជាទីតាំងការប្រកួតបើកឆាកពានរង្វាន់ Euro 2028 ខណៈវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រគ្រោងនឹងធ្វើឡើងនៅកីឡដ្ឋាន Wembley ទីក្រុងឡុងដ៍។
ការប្រកាសយកកីឡដ្ឋាន Principality ដែលស្ថិតក្នុងទីក្រុង Cardiff ជាទីតាំងចាប់ផ្តើមប្រកួតមុនគេនេះ ត្រូវបានប្រកាសដោយ UEFA ក្នុងកិច្ចប្រជុំកាលពីថ្ងៃពុធម្សិលមិញ។
ដោយឡែកកីឡដ្ឋានចំនួន៩ ក្នុងចំណោម ៤ប្រទេសម្ចាស់ផ្ទះរួមមានអង់គ្លេស ស្កុតឡេន វ៉េល និងសាធារណរដ្ឋអៀរឡង់ ដែលមាន ២៤ប្រទេស (ក្រុម) ចូលរួម៕

