នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយក្រុមប្រឹក្សាស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍រដ្ឋបាល និងមេភូមិទូទាំងស្រុកជលគិរី នៅសាលាស្រុកជលគិរី ខេត្តកំពង់ឆ្នាំង៕







