អភិបាលរដ្ឋលោក Gavin Newsom បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន បន្ទាប់ពីករណីថ្មីនៃមេរោគផ្តាសាយបក្សី H5N1 រកឃើញលើសត្វគោ និងទឹកដោះគោនៅភាគខាងត្បូង ដោយទទូចថាហានិភ័យចំពោះសាធារណជនទូទៅនៅតែមាន ។
មេរោគនេះ បាននឹងកំពុងរីករាលដាលតាមរយៈហ្វូងគោ ក្របីនៅសហរដ្ឋអាមេរិក ចាប់តាំងពីខែមីនាមក ដែលប៉ះពាល់ដល់រដ្ឋយ៉ាងហោចណាស់ចំនួន ១៦ ។ ខណពេលដែលមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC) រាយការណ៍ថាមិនទាន់មានការបញ្ជាក់អំពីការឆ្លងពីមនុស្សទៅមនុស្សទេ មកទល់ពេលនេះ ។
លោក Newsom បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធថា ការប្រកាសនេះគឺជាសកម្មភាពគោលដៅដើម្បីធានាថាភ្នាក់ងាររដ្ឋាភិបាលមានធនធាននិងភាពបត់បែនដែលពួកគេត្រូវការដើម្បីឆ្លើយតបយ៉ាងឆាប់រហ័សចំពោះការផ្ទុះឡើងនៃមេរោគនេះ។
លោក បានបន្ថែមថា ស្របពេលដែលហានិភ័យឆ្លងមកមនុស្សនៅមានកម្រិតទាប យើងនឹងបន្តចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារការរីករាលដាលនៃមេរោគនេះ ។
គួរបញ្ជាក់ថា មេរោគ H5N1 ត្រូវបានគេចាត់ទុកថាមានគ្រោះថ្នាក់ជាពិសេសទាក់ទងនឹងការឆ្លងមកមនុស្ស។ អង្គការសុខភាពពិភពលោក (WHO) បានកត់ត្រាករណីមេរោគផ្ដាសាយបក្សី ដែលបញ្ជាក់ច្រើនជាង ៨៦០ ករណី ចាប់តាំងពីឆ្នាំ ២០០៣ ដែលមានប្រហែល ៥៣ ភាគរយបណ្តាលឱ្យស្លាប់ ៕
ដោយ៖ ពេជ្រ