កីឡាករគុនខ្មែរ៣រូប ​ទៅចូលរួមប្រកួតនៅទីក្រុង Liverpool ​ចក្រភពអង់គ្លេស ​

កាលពីម្សិលមិញ ប្រតិភូ  គ្រូបង្វឹក និងកីឡាប្រដាល់គុនខ្មែរ៣រូប បានធ្វើដំណើរទៅ​ទីក្រុង Liverpool ​ចក្រភពអង់គ្លេស ដើម្បីចូលរួមការប្រកួតប្រដាល់គុនខ្មែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ។

ការបញ្ជូនកីឡាករទៅប្រកួតនៅទីក្រុង Liverpool ​ចក្រភពអង់គ្លេស ធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការណ៍រវាង SKA Cambodia សហការជាមួយ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ។

កីឡាប្រដាល់គុនខ្មែរ៣រូបដែលទៅចូលរួមការប្រកួតនៅទីក្រុង Liverpool ​ចក្រភពអង់គ្លេស ​មាន៖ កីឡាករ ហុង សុវណ្ណចាន់សុធី កីឡាករ សោម វិច្ឆ័យ និងកីឡាករ ធន់ ស៊ីហុង៕

Written by 

Related posts

Leave a Comment