អបអរ! កម្ពុជា ឈ្នះមេដាយសរុប២៣គ្រឿងពីការប្រកួតជើងឯកពិភពលោកវ៉ូវីណាមនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី

ក្រុមអត្តពលិកកីឡាវ៉ូវីណាមកម្ពុជា បានបញ្ចប់យុទ្ធនាការប្រកួតជើងឯកពិភពលោក លើកទី៨ ឆ្នាំ២០២៥ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីហើយ ដោយដណ្ដើមបានមេដាយសរុប ២៣គ្រឿង (មាស ៧ ប្រាក់ ១១ និងសំរឹទ្ធ ៥) លទ្ធផលនេះបានធ្វើឲ្យកម្ពុជា រក្សាបានចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម ២៩ប្រទេស គ្រាដែលលេខ១ បានទៅវៀតណាម ដែលជាម្ចាស់ក្បាច់គុនដណ្ដើមបានមេដាយច្រើនជាងគេ និងលេខ២ បានទៅក្រុមកីឡាវ៉ូវីណាមមកពីប្រទេសអាល់សេរីដដែល។

​នេះក៏ជាសមិទ្ធផលបំបែកកំណត់ត្រាមេដាយឆ្នាំចាស់ បើធៀបនឹងឆ្នាំ២០២៣ ដែលកម្ពុជា ដណ្ដើមបានមេដាយសរុប ២០គ្រឿង(មាស ៦ ប្រាក់ ៥ និងសំរឹទ្ធ ៥)។

​គួរដឹងថា កម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនី ២៩រូប ចូលរួមប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកពិភពលោក លើកទី៨ លើ ២៦វិញ្ញាសា នៅកោះបាលី បានចេញដំណើរកាលពីថ្ងៃទី៣១ ខែវិច្ឆិកា រួមជាមួយប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងអាជ្ញាកណ្ដាលសរុបប្រមាណ ៤០​នាក់មុនចាប់ផ្ដើមការប្រកួតផ្លូវការពីថ្ងៃទី៤-៧ ខែវិច្ឆិកា៕

Written by 

Related posts

Leave a Comment