FIFA ៖ ការចាប់ឆ្នោត​​វគ្គជម្រុះអន្តរទ្វីបសម្រាប់ World Cup 2026 នឹងធ្វើឡើងនៅថ្ងៃទី២០ ខែវិច្ឆិកា

ស្ថាប័នបាល់ទាត់ពិភពលោកបាននិយាយកាលពីថ្ងៃសុក្រថា FIFA នឹងរៀបចំការចាប់ឆ្នោត​​វគ្គជម្រុះអន្តរទ្វីប ដើម្បីប្រជែងកៅអីឡើងទៅ World Cup 2026 ខណៈដែលការចាប់ឆ្នោតនេះគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២០ ខែវិច្ឆិកានៅទីក្រុង Zurich ​។

គួរបញ្ជាក់ផងថា គិតមកទល់ពេលនេះ FIFA បានរកឃើញ ២៨ក្រុម (ប្រទេស) ក្នុងនោះដែរមានទាំងម្ចាស់ផ្ទះសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា បានកក់កៅអីទៅជុំចុងក្រោយជាផ្លូវការហើយ សម្រាប់វគ្គចែកពូល ៤៨ក្រុម មុនពេល ១៤ក្រុមបន្ថែមទៀត នឹងរកឃើញត្រឹមតែវិច្ឆិកានេះ។

នោះមានន័យថា កៅអី World Cup ជំនាន់ទី២៣ នៅសល់តែ ៦កៅអីទៀតប៉ុណ្ណោះ ដែលតម្រូវចាប់ឆ្នោតលេងជម្រុះជាលក្ខណៈអន្តរទ្វីប Inter Continental ដោយមានក្រុមមកពី ៥តំបន់ផ្សេងគ្នាផងដែរ លើកលែងតែទ្វីបអឺរ៉ុប (UEFA) មួយគត់ ដែលពុំមានកៅអីលេងជម្រុះ៕

Written by 

Related posts

Leave a Comment