អាមេរិក វាយប្រហារទូកដឹកគ្រឿងញៀននៅការ៉ាប៊ីន ស្លាប់ ៣នាក់ទៀតហើយ

កងកម្លាំងសហរដ្ឋអាមេរិក បានបំផ្លាញទូកមួយគ្រឿងទៀតដែលចោទប្រកាន់ថាពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀននៅសមុទ្រការ៉ាប៊ីន។ នេះបើយោងតាមប្រធានមន្ទីរបញ្ចកោណ លោក Pet Hegseth ។

លោក Hegseth បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ការវាយប្រហារទូកភេរវករគ្រឿងញៀននឹងបន្តរហូតដល់សកម្មភាពនេះធូរស្រាល និងលែងមានសកម្មភាពតែម្ដង។

លោក បានបន្ថែមថា ទូកគ្រឿងញៀននៅសមុទ្រការ៉ាប៊ីន ហើយត្រូវបានវាយប្រហារនៅក្នុងដែនទឹកអន្តរជាតិ។ គ្មានកងកម្លាំងអាមេរិកណាម្នាក់រងរបួសក្នុងការវាយប្រហារនោះទេ ខណៈភេរវករ ចំនួន ៣នាក់ស្លាប់។

ទន្ទឹមនោះ លោក ក៏បានសង្កត់ធ្ងន់ថា បើភេរវករទាំងអស់ចង់មានជីវិតរស់ គួរតែបញ្ឈប់ការជួញដូរគ្រឿងញៀន។

គួរបញ្ជាក់ថា យោធាសហរដ្ឋអាមេរិក បានបំផ្លាញទូកគ្រឿងញៀន សរុបយ៉ាងហោចណាស់ ១៨គ្រឿង ខណៈមនុស្ស ៧០ នាក់ ត្រូវបានសម្លាប់៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment