ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងបេសកជនពិសេសលោក Steve Witkoff បានកត់សម្គាល់ពីវឌ្ឍនភាពក្នុងការស្វែងរកដំណោះស្រាយចរចាចំពោះជម្លោះអ៊ុយក្រែន ចំពេលស្ថានភាពកាន់តែអាក្រក់ទៅៗសម្រាប់កងកម្លាំងរបស់ទីក្រុងគៀវ។

ប្រធានាធិបតីអាមេរិក បានសន្យាជាយូរមកហើយថានឹងសម្របសម្រួលការបញ្ចប់ជម្លោះអ៊ុយក្រែន ប៉ុន្តែសម្តែងការខកចិត្តម្តងហើយម្តងទៀត ដោយស្តីបន្ទោសទាំងទីក្រុងមូស្គូ និងទីក្រុងគៀវ ចំពោះការធ្វើឱ្យជាប់គាំងនេះ។
ក្នុងអំឡុងពេលអាហារពេលល្ងាចនៅសេតវិមាន ជាមួយមេដឹកនាំនៃប្រទេសអាស៊ីកណ្តាល កាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ អះអាងពីការបញ្ចប់សង្គ្រាមចំនួន ៨ ក្នុងរយៈពេល ៨ខែ និងបានសម្តែងក្តីសង្ឃឹមក្នុងការបន្តលើជម្លោះអ៊ុយក្រែនមួយទៀត។
លោក ត្រាំ បន្តថា យើងកំពុងសម្លឹងមើលលើស្ថានការណ៍រវាងរុស្ស៊ី និងអ៊ុយក្រែន។ ទោះយើងមិនទាន់សាកល្បងម្ដងទៀត ប៉ុន្តែមិនយូរមិនឆាប់យើងនឹងសម្រេចវាដោយជោគជ័យ៕

ដោយ៖ ពេជ្រ
