អ្នកលេងពូថៅដៃ ធឿន ធារ៉ា នឹងត្រូវប្រកួតដណ្ដើមកំប៉ុងមាសពី GANZBERG ជាមួយកីឡាករជើងខ្លាំងចំនួន៧រូបមកពីបណ្តាប្រទេសផ្សេងៗគ្នា ខណៈការប្រកួតនឹងចាប់ផ្ដើមពីម៉ោង៨យប់នេះ នៅសង្វៀនប្រកួតនៅក្បែរវត្តស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ (ផ្លូវជាតិលេខ៤)។ ដូច្នេះយើងចាំមើលថា តើអ្នកលេងពូថៅដៃ ធឿន ធារ៉ា អាចដណ្តើមកំប៉ុងមាសនេះបានដែរឬយ៉ាងណា?៕

