​សហព័ន្ធកីឡាបាល់ទាត់កម្ពុជា រៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងកីឡដ្ឋាន គោកធ្លក

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងកីឡដ្ឋាន គោកធ្លក ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សមាជិកគណៈកម្មាធិការប្រតិបត្តិ និងក្លិបសមាជិក នៅព្រឹកថ្ងៃពុធ ១៥កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

ទីស្នាក់ការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងកីឡដ្ឋាន គោកធ្លក គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧ ដោយរយៈពេលសាងសង់ ២០ខែ នឹងត្រូវចំណាយក្នុងទំហំទឹកប្រាក់សរុប ៤,៤០០,០០០ ដុល្លារ ដោយប្រើប្រាស់ថវិកា Goal Project និង FIFA Forward 2.0 នៅសល់ និងបូករួមទាំង FIFA Forward 3.0 ហើយនឹងត្រូវបានសាងសង់នៅលើដីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាផ្ទាល់ នៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល និងអាចផ្ទុកចំនួនអ្នកទស្សនាដល់ទៅ ១២,០០០នាក់ ដោយដំណាក់កាលសាងសង់ដំបូងផ្ទុកបានចំនួន ៤,២០០នាក់៕

Written by 

Related posts

Leave a Comment