​លោក Koji បារម្ភបញ្ហាកម្លាំង និងអវត្តមានកីឡាករសំខាន់ពេលប៉ះថៃ

លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានសម្ដែងការព្រួយបារម្ភ​បញ្ហាកម្លាំង និងអវត្តមានកីឡាករសំខាន់ ក្នុងជំនួប​កាត់ក្ដីទល់នឹងថៃ​ ក្រោ​យយកឈ្នះទីម័រខាងកើត ដោយលទ្ធផល ២-១ ក្នុងជំនួបទី៣ ពូល A នៃការប្រកួតពានរង្វាន់ Asean Cup 2024 កាលពីយប់មិញ។

យ៉ាងណាមិញមុនការប្រកួតជាមួយថៃ លោក Koji បាននិយាយថា អ្វីដែលខ្ញុំបារម្ភ គឺការបាត់បង់កម្លាំងរបស់កីឡាករយើង ដោយសារកន្លងមក គឺខ្ញុំមិនសូវដូរកីឡាករ ហើយដាក់កីឡាករដដែរៗ ដែលជាហេតុនាំឲ្យពួកគេអស់កម្លាំងខ្លាំង។ ប្រសិនជាកម្លាំង ពួកគេមិនគ្រប់គ្រាន់ ប្រហែលនឹងអាចផ្លាស់ប្ដូរច្រើន​។»​។ ក្រៅពីបញ្ហាកម្លាំងរបស់កីឡាករ  យើងមានកីឡាករសំខាន់មួយចំនួនត្រូវអវត្តមានដូចជា ប្រធានក្រុម កាន់ ម៉ូ រួមជាមួយខ្សែបម្រើលេចធ្លោ គីម សុខយុទ្ធ សុទ្ធតែ​របួស ស្របពេល យូដៃ អូកាវ៉ា រងពិន័យមួយប្រកួត ក្រោយទទួលបានកាតលឿង២។

បច្ចុប្បន្នភាព ក្នុងពូល A ក្រុមថៃ គឺជាក្រុមដែលបានកក់កៅអីទៅវគ្គពាក់​កណ្ដាលផ្ដាច់ព្រ័ត្ររួចជាស្រេច ដោយមាន៩ពិន្ទុដាច់គេ។ សិង្ហបុរី ឈរលេខ២ មាន៦ពិន្ទុ តាមពីក្រោយដោយកម្ពុជា ដែលមាន៤ពិន្ទុ ស្មើក្រុមលេខ៤ ម៉ាឡេស៊ី។ សិង្ហបុរី កម្ពុជា និងម៉ាឡេស៊ី ត្រូវកាត់ក្តីយកមួយក្រុមទៅវគ្គខ្វែង ក្នុងការប្រកួតចុងក្រោយ ពូល A នាថ្ងៃទី២០ ខែធ្នូ។ សិង្ហបុរី ត្រូវប្រកួតជាមួយ ម៉ាឡេស៊ី ខណៈក្រុមជម្រើសជាតិថៃ ត្រូវស្វាគមន៍ក្រុមគោព្រៃកម្ពុជា៕

Written by 

Related posts

Leave a Comment