ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងតំណាងកម្ពុជា បានកក់កៅអីវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ AFC CHALLENGE LEAGUE 2025-2026 ជាលើកទី២ប្រចាំប្រវត្តិសាស្ត្ររបស់ក្លឹប បន្ទាប់ពីបានយកឈ្នះលើក្រុម Ezra FC របស់ឡាវ ដោយលទ្ធផល ៣-០ កាលពីយប់មិញនៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ឆ្លងកាត់២ប្រកួតព្រះខ័នរាជស្វាយរៀង ឈ្នះទាំង២ប្រកួត៦ពិន្ទុពេញ និងបានកក់កៅអីវគ្គ៨ក្រុមស្វ័យប្រវត្ត ទោះបីជាសល់មួយប្រកួតទៀតក៏ដោយនៅក្នុងពូល D ក៏ដោយ។ ព្រះខ័នរាជស្វាយរៀង នឹងប្រកួតចុងក្រោយជាមួយ Manila Digger របស់ហ្វីលីពីន នៅថ្ងៃទី១ ខែវិច្ឆិកា ខាងមុខនេះ ដើម្បីកំណត់ជោគ វាសនាថាក្រុមណានឹងឈរកំពូលតារាងពូល D ខណៈ Manila Digger ក៏មាន៦ពិន្ទុដែរ៕

