លោក Koji Gyotoku គ្រូបង្វឹកកម្ពុជានិយាយ ក្រោយចប់ការប្រកួតជាមួយទីម័រ ថា«នេះគឺជាការប្រកួតមួយដ៏តានតឹង យើងឈ្នះការប្រកួតនេះគឺជារឿងល្អ ! ទីម័រជាក្រុមមួយសំបូរកីឡាករល្អៗ និងល្បឿនលឿន ហើយសម្រាប់កីឡាករយើងគឺប្រឹងលេងរហូតដល់ទីបញ្ចប់។ គ្រូបង្វឹកសញ្ជាតិជប៉ុនរូបបន្តថា ការខ្វះខាតនៅតែមានសម្រាប់ក្រុមយើង តែពួកគេក៏បានកែប្រែកំហុសច្រើន ហើយក៏បានយល់ពីអ្វីដែលគ្រូចង់បានដែរ។»
សូមជម្រាបថា កម្ពុជា បានវាយបកយកឈ្នះទីម័រខាងកើត ដោយលទ្ធផល ២-១ ក្នុងការប្រកួតទី៣ពូល A នៃពានរង្វាន់ AFF Mitsubishi Electric Cup ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលយប់មិញ។ លទ្ធផលនេះធ្វើឲ្យកម្ពុជា ឈរលេខ៣ក្នុងពូលនិងរងចាំអ៊ុតការប្រកួតចុងក្រោយជាមួយថៃនៅថ្ងៃទី២០ខាងមុខនេះ៕