ខណៈពេលដែលលោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការលើកទី៣២នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅកូរ៉េខាងត្បូង និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូង កិច្ចសន្ទនាស្តីពី “អភិបាលកិច្ចសកល និងវិបុលភាពរួមនៅអាស៊ីប៉ាស៊ីហ្វិក” ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន សាកលវិទ្យាល័យ Yonseiកូរ៉េខាងត្បូង និង ស្ថានីយទូរទស្សន៍YTN កូរ៉េខាងត្បូងបានធ្វើឡើងនៅទីក្រុងប៉េកាំងនាពេលថ្មីៗកន្លងទៅនេះ។
ក្នុងកិច្ចសន្ទនានេះ លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនរីករាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាដៃគូក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមគ្នានិទានរឿងរ៉ាវនៃកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកប្រាជ្ញានិងកម្លាំងក្នុងការជំរុញអភិបាលកិច្ចសកល៕



