ស្លាប់ឧត្តមសេនីយជាន់ខ្ពស់រុស្ស៊ីម្នាក់ ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកបង្កប់ក្នុងកង់ស្គី

ឧត្តមសេនីយ៍ជាន់ខ្ពស់ម្នាក់ នៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកកក្រើករដ្ឋធានីមូស្គូ ។

 គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី បានឲ្យដឹងថា ហេតុការណ៍នេះ កើតឡើង នៅពេល លោកឧត្តមសេនីយ៍ឯក Igor Kirillov ដើរចេញពីផ្ទះរបស់លោក ខណគ្រាប់បែកបង្កប់នៅក្នុងស្គីស្កូតឺ ក្បែរនោះ ។

របាយការណ៍ ទទួលបានថា ជំនួយការរបស់លោក ម្នាក់ស្លាប់ផងដែរ។

លោកឧត្តមសេនីយ៍ Kirillov ទទួលបន្ទុកលើកងកម្លាំងការពារនុយក្លេអ៊ែររបស់រុស្ស៊ី កងកម្លាំងការពារនុយក្លេអ៊ែរ ជីវសាស្ត្រ និងគីមី។

ខណព័ត៌មានលម្អិត នៅកំពុងតាមដាននៅឡើយ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment