ជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានមុនជំនួបជាមួយលោក Vladimir Zelensky, ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានទទួលស្គាល់ថា ប្រទេសរុស្ស៊ី ប្រហែលជាកំពុងព្យាយាមពន្យារដំណើរការដោះស្រាយជម្លោះនៅអ៊ុយក្រែន។

លោក ត្រាំ បាននិយាយថា លោក មិនមានការព្រួយបារម្ភ ចំពោះអ្វីដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កំពុងព្យាយាមអូសបន្លាយពេលនោះទេ។
លោក បានបន្ថែមថា លោក ពូទីន ក៏ចង់បានកិច្ចព្រមព្រៀងមួយផងដែរ ប៉ុន្តែគ្រាន់តែមិនទាន់ឥឡូវ។
លោក ត្រាំ តែងតែសរសើរពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក និងលោក ពូទីន ថាមានភាពប្រសើរ និងវឌ្ឍនភាពដ៏អស្ចារ្យ៕

ដោយ៖ ពេជ្រ