​ព្រឹត្តិការណ៍សម្តែងសិល្បៈពិសេស ក្រោមប្រធានបទ “ពាក្យសច្ចាពណ៌មាស” ដើម្បីអបអរសាទរឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនចិន-កម្ពុជា ២០២៤

កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅសាលសន្និសីទចតុម្មុខ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានអញ្ជើញចូលរួមព្រឹត្តិការណ៍សម្តែងសិល្បៈពិសេស ក្រោមប្រធានបទ “ពាក្យសច្ចាពណ៌មាស” ដែលសម្តែងរួមគ្នាដោយសិល្បករ-សិល្បការិនីកម្ពុជានិងចិន ដើម្បីអបអរសាទរឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនចិន-កម្ពុជា ២០២៤ និងក្នុងគោលបំណងបង្ហាញនូវវប្បធម៌កម្ពុជា-ចិន តាមរយៈទម្រង់សិល្បៈក៏ដូចជារួមចំណែកលើកកម្ពស់វិស័យវប្បធម៌ប្រទេសទាំងពីរ។ ព្រឹត្តិការណ៍នេះសហការរៀបចំឡើងដោយស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ៕

Written by 

Related posts

Leave a Comment