ភ្នំពេញ ៖ បុរសជនម្នាក់បានជិះម៉ូតូ មួយគ្រឿង ធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៦ ក៏ស្រាប់តែមានជនសង្ស័យ ៤នាក់ យកកាំបិតចាក់បណ្ដាលហូរឈាមស្រោចពេញខ្លួន ដើម្បីប្លន់យកម៉ូតូ ប៉ុន្តែមិនបានសម្រេច ខណមានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ស្រែកឆោទ្បោ រកអ្នកជួយ ធ្វើឲ្យជនសង្ស័យទាំង៤នាក់ភ័យស្លន់ស្លោហើយរត់ឡើងជិះម៉ូតូ២គ្រឿងគេចខ្លួនបាត់។ យ៉ាងណាក៏ដោយសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុភ្លាមៗ ហើយក៏បានហៅរថយន្តដឹកជនរងគ្រោះទៅសង្រ្គោះបន្ទាន់ផងដែរ។
ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោង៥ទៀបភ្លឺឈានចូលថ្ងៃទី១៧ ខែ តុលា ឆ្នាំ ២០២៥នៅចំណុចក្បែរផ្សារម៉ាក្រូផ្លូវជាតិលេខ៦ ស្ថិតនៅសង្កាត់ បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕


