សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា

(ភ្នំពេញ) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនឯកឧត្តម Datuk Seri Dr. Ahmad Zahit Hamidi ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់ នៃប្រទេសម៉ាឡេស៊ី និងជាប្រធានគណបក្សរួបរួមជាតិម៉ាឡេស៊ី (UMNO) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អញ្ជើញមកចូលរួមកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៧ (47th ACDM) ដែលនឹងរៀបចំ នៅរាជធានីភ្នំពេញ។(AKP)

Written by 

Related posts

Leave a Comment