លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីទទួលជួបលោកស្រីប្រធានសមាគមសិល្បៈខ្មែរប្រចាំរដ្ឋវ៉ាស៊ីនតោន

នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទទួលជួបលោកស្រី អ៊ំ មុីរ៉ាឌី ប្រធានសមាគមសិល្បៈខ្មែរប្រចាំរដ្ឋវ៉ាសុីនតោន និងក្រុមការងារដើម្បីសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យវប្បធម៌។

នៅក្នុងជំនួបពិភាក្សានេះដែរភាគីទាំងពីរបានលើកឡើងអំពីកិច្ចសហការមួយចំនួនដូចជាការបញ្ជូនសិស្ស-និស្សិតនៅសហរដ្ឋអាមេរិកមកសិក្សាឈ្វេងយល់អំពីវប្បធម៌អរិយធម៌ខ្មែរនៅកម្ពុជា និងការត្រៀមរៀបចំព្រឹត្តិការសិល្បៈវប្បធម៌ខ្មែរនៅរដ្ឋវ៉ាសុីតោននាពេលខាងមុខ។

នៅក្នុងឱកាសនេះដែរលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក៏បានផ្តល់ជូននូវសៀវភៅឯកសារក្បាច់របាំព្រះរាជទ្រព្យ សៀវភៅភ្លេងរបាំព្រះរាជទ្រព្យ និងសៀវភៅឯកសារនៃការចុះបញ្ជីសម្បត្តិបេតិកភណ្ឌរូបី និងអរូបីនៃអង្គការយូណេស្កូដើម្បីទុកជាការសិក្សាស្រាវជ្រាវ៕

Written by 

Related posts

Leave a Comment