រុស្ស៊ី ប្រកាសបន្តគាំទ្របូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសស៊ីរី

វិមានក្រឹមឡាំងចាត់ទុកទំនាក់ទំនងចុងក្រោយបង្អស់រវាងគណៈប្រតិភូរុស្ស៊ី និងរដ្ឋបាលស៊ីរីថ្មីថាមានសារៈសំខាន់ ហើយការសន្ទនានេះនឹងបន្តទៅមុខទៀត។ នេះបើយោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មាន។ លោក Peskov បានថ្លែងបែបនេះនៅក្នុងអំទ្បុងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរុស្ស៊ីកាលពីថ្ងៃអង្គារទៅកាន់ទីក្រុង Damascus ខណដែលមន្ត្រីរុស្ស៊ីចាត់ទុកថា នោះគឺជាដំណើរដ៏សំខាន់មួយ ហើយទំនាក់ទំនងក៏សំខាន់ផងដែរ ព្រោះវាចាំបាច់ដើម្បីបង្កើត និងរក្សាការសន្ទនាថេរជាមួយប្រទេសស៊ីរី។

កាល​ពី​ថ្ងៃ​អង្គារ គណៈប្រតិភូ​អន្តរក្រសួង​រុស្ស៊ី​បាន​ជួប​ពិភាក្សា​គ្នា​នៅ​ក្រុង​ដាម៉ាស​ជាមួយ​ប្រមុខ​រដ្ឋបាល​ស៊ីរី​ថ្មី។ លោក Mikhail Bogdanov បេសកជនពិសេសប្រធានាធិបតីប្រចាំតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក ដែលដឹកនាំគណៈប្រតិភូបានពណ៌នាកិច្ចប្រជុំដែលមានរយៈពេលជិតបីម៉ោងថាជាការស្ថាបនាដ៏សំខាន់។ អ្នកការទូតជាន់ខ្ពស់រុស្ស៊ីបានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូនៅតែបន្តគាំទ្របូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសស៊ីរី។ 

យោងតាមលោកបានឲ្យដឹងថា គណៈប្រតិភូរុស្ស៊ីបានថ្លែងនៅឯការចរចារទ្វេភាគីថា បញ្ហាប្រឈមមុខនឹងសាធារណរដ្ឋអារ៉ាប់ ចាំបាច់ត្រូវដោះស្រាយតាមរយៈការសន្ទនារួមមួយ ដែលពាក់ព័ន្ធនឹងកម្លាំងនយោបាយទាំងអស់ ក៏ដូចជាក្រុមជនជាតិភាគតិច និងសាសនាទាំងអស់ផងដែរ។

លោក Bogdanov បានបង្ហាញឱ្យដឹងថា ក្នុងចំណោមរឿងផ្សេងទៀត ភាគីទាំងពីរបានពិភាក្សាអំពីសំណួរនៃការរក្សាមូលដ្ឋានយោធារុស្ស៊ីនៅក្នុងប្រទេសស៊ីរី។  លោក​បាន​បន្ថែម​ថា ពួក​គេ​បាន​យល់​ព្រម​បន្ត​ការ​ពិគ្រោះ​យោបល់​លើ​បញ្ហា​នេះ។ ទន្ទឹម​នឹង​នេះ វត្តមាន​យោធា​រុស្ស៊ី​នៅ​ស៊ីរី​នៅ​តែ​មិន​ប្រែប្រួលនោះទ្បើយ៕

ោយ៖ េជ្រ

Written by 

Related posts

Leave a Comment