ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក រាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុងវ៉ាស៊ីនតោន បាននឹងកំពុងបញ្ជូនទាហានប្រហែល ២០០ នាក់ ទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីឃ្លាំងមើលស្ថានការណ៍ ខណៈកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស សម្រេចជាស្ថាពរ។

មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានប្រាប់អ្នកយកព័ត៌មានថា ក្រុមការងារនឹងត្រួតពិនិត្យ សង្កេត ធ្វើឱ្យប្រាកដថាមិនមានការរំលោភបំពានលើកិច្ចព្រមព្រៀងនេះ។
យោងតាមមន្ត្រី បានឱ្យដឹងថា សមាជិកនៃកងកម្លាំងប្រដាប់អាវុធអេហ្ស៊ីប កាតា និងទួរគី នឹងត្រូវមានវត្តមានក្នុងសកម្មភាពនេះ ផងដែរ។
គួរបញ្ជាក់ថា អ៊ីស្រាអែល បានអនុម័តផែនការសន្តិភាពដែលកើតចេញពីជំនួបរវាងលោក ត្រាំ និងលោក Netanyahu ហើយក៏មានការព្រមព្រៀងជាបន្តបន្ទាប់ជាមួយក្រុមហាម៉ាសផងដែរ ខណៈជំហានដំបូងគឺការដោះលែងចំណាប់ខ្មាំងរៀនខ្លួន និងការដកកងកម្លាំង IDF ចេញពីហ្គាហ្សាមួយចំនួន៕

ដោយ៖ ពេជ្រ