បើកវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីក្នុងការអនុវត្តបទល្មើស ដល់សន្តិសុខអភិរក្ស ប្រចាំ រមណីដ្ឋានទាំងប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ

អាជ្ញាធរជាតិព្រះវិហារ សហការជាមួយមន្ទីរបរិស្ថានខេត្តបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីនីតិវិធីក្នុងការអនុវត្តបទល្មើស ដល់សន្តិសុខអភិរក្សរបស់អាជ្ញាធរជាតិព្រះវិហារ ប្រចាំរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ដោយមានការចូលរួមពីសន្តិសុខអភិរក្ស ព្រមទាំងមន្រ្តីនៃនាយកដ្ឋានពាក់ព័ន្ធនៃអាជ្ញាធរជាតិព្រះវិហារសរុបចំនួន៣១រូប។

 វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងផ្តល់ចំណេះដឹងដល់សន្តិសុខអភិរក្សលើការអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ នីតិវិធីនៃការកសាងសំណុំរឿងបញ្ជូនស្ថាប័នអយ្យការ នីតិវិធីនៃការចូលរួមសវនាការ និងការអនុវត្តសាលក្រមឬ សាលដីការស្ថាពរ និងការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា៕

Written by 

Related posts

Leave a Comment