នាយទាហាននៃកងរាជអាវុធហត្ថខេត្តរតនគិរី ចំនួន៦រូបត្រូវបានបំពាក់ឋានន្តរសក្តិ ក្រោយពីប្រជុំបូកសរុបសភាពការណ៍ក្នុងរយៈពេល៩ខែនេះ

ខេត្តរតនគិរី៖ នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅក្នុងទីបញ្ជាការកងរាជអាវុធហត្ថខេត្តបានប្រជុំបូកសរុបសភាពការណ៍ ការអនុវត្តតួនាទី ភារកិច្ច កងរាជអាវុធហត្ថ ក្នុងរយៈពេល៩ខែ និងលើកទិសដៅការងារបន្តត្រីមាសទី៤ ឆ្នាំ២០២៥ និងបំពាក់ឋានន្តរសក្តិជូននាយទាហាន នៃកងរាជអាវុធហត្ថខេត្តចំនួន ៦នាក់។ពិធីនេះដោយមានការអញ្ជើញចូលរួម ពីសំណាក់លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរនាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង,ស្រុក ប្រធានស្នាក់ការសន្តិសុខ កម្លាំងកងអន្តរាគមន៍ចល័ត ព្រមទាំងនាយទាហាន នាយទាហានរងកងរាជអាវុធហត្ថជាច្រើនរូបទៀតផងដែរ។

លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ថា និងបំពាក់ឋានន្តរសក្តិជូននាយទាហាននៃកងរាជអាវុធហត្ថខេត្តចំនួន៦រូប ក្នុងនោះ អនុសេនីយ៍ឯកចំនួន១រូប អនុសេនីយ៍ទោចំនួន៣រូប និងនាយចំណង់ចំនួន២រូប។

បន្ទាប់មកលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានចែកជូននៅអាវរងារ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់យោធិន នៃកងរាជអាវុធហត្ថខេត្តរតនគិរី៕

Written by 

Related posts

Leave a Comment